08 July 2007

Two Fake Buddhist Monks​​ --​សង្ឃក្លែងក្លាយពីរនាក់

ខ្ញុំគិតថា សង្ឃទាំងពីររូបនេះ ស្លៀកស្បង់ជីពរ មើលទៅគួរជាទីគោរព​ --​ តែសង្ឃទាំងពីរនេះ មាន ចិត្តអាក្រក់ព្រៃផ្សៃបំផុត។ ការបង្ខំផ្សឹករបស់ជនទាំងពីរ ទៅលើព្រះតេជគុណទឹមសាខន ហើយ និរទេសលោកទាំងបង្ខំទៅស្រុក យួន ១)រំលោគ យ៉ាងធ្ងន់ធ្ងរ ទៅនឹង វិន័យសង្ឃ នៃព្រះពុទ្ធសាសនាយើង​​ ២)​ រំលោគសិទ្ធរបស់ ពលរដ្ធ ដែលចែងក្នុង រដ្ធធម្មនុញ្ញ ដែលហាមមិនអោយនិរទេស ពលរដ្ធខ្លួន ទៅប្រទេសដ៏ទៃឡើយ។។These two monks Tep Vong, the nation's supreme Buddhist patriarch and Non Gnet, leader of Khmer Buddhist are fake monks. They look respectable with the monk saffron robes but deep inside they are indeed very evil -- they serve the interest of Yuon Hanoi. The forced defrocking act by these two individuals on the Venerable Bhikku Tim Sakhorn and deported him to Vietnam1) Grossly violated Buddhist law 2)Violate the right of the citizen of Cambodia as stated in the country's constitution prohibiting the deportation of its citizen.

5 comments:

Wanna said...

ខ្ញុំ​បាន​ស្តាប់​សម្តេច​សង្ឃ ទេព វង្ស នៅ​ក្នុង​វិទ្យុអាស៊ីសេរី​ស្តី​ពី​ការ​បណ្តេញ​ព្រះ​តេជគុណ ទឹម សាខន ឃើញ​ថា​​ពាក្យ​ពេចន៍​ប្រើ​ប្រាស់​​របស់​សង្ឃ​អង្គ​នោះ​ពោរពេញ​ទៅ​ដោយ​ពាក្យ​ពិបាក​ស្តាប់(អញ​ ហ្អែង) ដែល​មិន​សាក​សម​ជា​ស្តេច​សង្ឃ​ម្នាក់​ទាល់​តែ​សោះ។ ទង្វើ​របស់​ទ្រង់​សាកសម​ទៅនឹង​អ្វី​ដែល​លោក​និយាយ គឺ​សង្ឃ​ខ្លែង​ក្លាយ គ្រង​ស្បង់​ជីវោ​ឲ្យ​គេ​គោរព តែ​ចិត្ត​ជា​ពួក​យូគម បាត​ផ្សា មិន​បំរើ​ប្រយោជន៍​ខ្មែរ តែ​បើ​ជា​ទ្រ​ជើង​យួន​ទៅ​វិញ។ សង្ឃឹម​ថា​ពុទ្ធិសនិកជន​ខ្មែរ​នឹងធ្វើ​ជា​ញាត្តិ ឬ​បាតុកម្ម​បណ្តេញ​សង្ឃ​ចោល​ម្សៀត​ហ្នឹង​ចេញ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

Eau Den said...

ព្រះសង្ឃអង្គនេនទាំងឡាយ គឺជាបុគ្គលលះបង់នូវកិលេសតណ្ហា សង្រួមក្នុងសីលសិក្ខាបទ ព្យាយាមបំ
បាត់អោយអស់នូវទោសៈ មោហៈ សង្រួមកាយវាចារចិត្ដ អោយសមគួរជាបុគ្គលដល់នូវសេចក្ដីគោរពបូជា
នៃហ្វូងជុំជន។ ចុះបើសង្ឃមានឋានៈរហូតស្ដេចសង្ឃ ពោលពាក្យអសុរស «អញ ហ្អែង» ដូចជាកូនក្មេង
ឃ្វាលគោឈ្លោះគ្នាទៅហើយនោះ វាសមតែទៅធ្វើជាកូនក្មេងឃ្វាលគោវិញទៅ ព្រោះថាកូនក្មេងឃ្វាល
គោដែលមិនមានការសិក្សារៀនសូត្រជ្រៅជ្រះ វាតែងតែជេគ្នា វៃគ្នាដោយគ្មានចាំបាច់រកខុសរកត្រូវ ជំនុំ
ជំរះមានច្បាប់គ្មានច្បាប់អ្វីទេ គឺអ្នកណាខ្លាំងអ្នកនោះឈ្នះ ត្រលប់មកមើលករណីផ្សឹកព្រះតេជគុណ ទឹម សា
ខនវិញ តើគេធ្វើឡើងដោយមានការជំនុំជំរះច្បាប់អ្វីរឺទេ?..ផ្សឹកហើយចាប់ពង្រត់យកទៅបាត់ទៀត ដើម្បីបំបិត
ម៉ាត់កុំអោយតវ៉ា នេះវាពិតជាមិនមែនជាអ្នករកខុសត្រូវដោយឈរលើគតិយុត្ដិធម៌ច្បាប់ សមជាព្រះសង្ឃ
គោរពវិន័យធម៌អ្វីនោះទេ (លោកអ្នកអានអាចជួយវាយតំលៃជាមួយខ្ញុំបាន)វាពិតជាអ្នកលេងជើងខ្លាំង ខ្លាំងខាង
ខ្ទប់ម៉ាត់ ខ្ទប់ដង្ហើម ដូចជាខ្លាសង្រ្គប់ចាប់សត្វម្រិក្សដោយសេចក្ដីស្រេកឃ្លានសាច់ ស្រេកឃ្លានឈាមយ៉ាងនេះ
បើពុំនោះទេ ពិតជាក្មេងឃ្វាលគោចុងស្រុក ខ្វះការរៀនសូត្រ ខ្វះការចេះដឹង ខ្វះការអប់រំជាមិនខាន។

ដែន អូរ

Blog By Khmer said...

វណ្ណា,
ហ្នឹងហើយ! ខ្ញុំភ្លេចអោយឈឹងតែម៉ង ខ្ញុំបានស្តាប់ RFA យប់ហ្នឹងផងដែរ ពេលដែលស្ដេចសង្ឃ ទេព វង្សហាឡើងសុទ្ធតែ " អញ ហ្អែង" ខ្ញុំភ្ញាក់
ព្រឺតតែម្តង នឹកឆ្ងល់ស្ដេចសង្ឃអីអញ្ចឹង?? Thanks for reminding.

ខ្ញុំសូម អរគុណលោក ដែន អូរ ផងដែរ លោកបាន elaborate ជាឧទាហណ៍ សម្រាយៗ ងាយស្រួល ស្តាប់ អំពី វិន័យរបស់សង្ឃនៃព្រះពុទ្ធសាសនាយើង
ដែលប្រៀបធៀបទង្វើរ របស់ស្ដេចសង្ឃ ទេព វង្ស ដូចជាកូនក្មេងចុងស្រុកគ្វាលគោ។

Anonymous said...

និស្សិតក្មេងវត្ត...
គ្មានពាក្យពេជ្យអ្វីដែលអាចពិពណ៌នាបានអំពីសង្ឃទាំងអង្គនេះឡើយ ។ ក្នុងនាមជានិស្សិត ខ្មែរក្រោម ដែលកំពុងរបស់ក្រោមអាណានិគមយួន និងមិន ដែលស្គាល់ពន្លឺសេរីភាពនោះ ខ្ញុំមានការសោក ស្តាយយ៉ាងខ្លាំង ដែលមើលថ្នាក់ដឹកនាំខ្មែរមួយ
ចំនួនបំការឲ្យយួនដោយដាច់ថ្លៃ ដោយពុំមាន សេក្តីខ្មាស់អៀន និងទុកឲ្យក្មេងជំនាន់ក្រោយ គោរព យកគំរូតាមបន្តិចណាស់សោះ ។ ក្នុងនាម ជានិស្សិតខ្មែរក្រោម ការចាប់ផ្សឹកព្រះតេជគុណ ទឹម សាខម យើងខ្ញុំពុំមានការក្តុកក្តួលប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលនិស្សិតយើងខ្ញុំខកចិត្តនោះ គឺខ្មែរនូវតែ ធ្វើឆ្កែបំយួនយ៉ាងដាច់ថ្លៃ ។ ជាក់ស្តែងដូចករណី របស់ខ្មែរទាំងពីរអង្គនេះឯង ។ ខ្មែរអើយក្រោកឡើង ជួយលើកតម្កើងជាតិសាសន៍ យើង បើខ្មែរមើលឃើញបែបនេះហើយ ខ្មែរធ្វើ ព្រងើយកន្តើយទៀតនោះ ខ្មែរនឹងបាត់ឈ្មោះជា ខ្មែរមិនខានឡើយ ។

Blog By Khmer said...

ខ្ញុំសូមអរគុណ ដល់​​​ "និស្សិតក្មេងវត្ត" ដែលបានមកដល់ blog របស់ខ្ញុំ ហើយ​​និង មតិ របស់ លោក។។​​ Please come and visit my blog more frequent. Thank you.

Vanak.