11 July 2007

សាមគ្គី "កម្ពុជា-វៀតណាម" ជាអាវុធ សំរាប់បំបាត់ អត្តសញ្ញាណខ្មែរ



I found this article from Khmer Mchas Srok webpage. It's a great article. Click on the left logo will lead to KMS webpage.

If font cannot be read please click here

Thank you Khmer Mchas Srok !
--Vanak

សាមគ្គី "កម្ពុជា-វៀតណាម" ជាអាវុធ សំរាប់បំបាត់ អត្តសញ្ញាណខ្មែរ

សាមគ្គីកម្ពុជា-វៀតណាម ជាអាវុធពិសេស របស់របបភ្នំពេញសព្វថ្ងៃ ដែលគ្រប់គ្រង ដោយ "គណបក្សប្រជាជន" ដែលបាន ពង្រឹង ឡើងតាំងពីឆ្នាំ ១៩៧៩ រហូតមកដល់ឆ្នាំ ២០០៧ ហើយនិងពង្រីក ជាបន្តទៅទៀត យ៉ាងលឿនទៅអនាគត ។ អាវុធពិសេសនេះ ជាអាវុធមួយសំរាប់សម្លាប់ អត្តសញ្ញាណខ្មែរ ជាប្រាកដ ។ ឧទាហរណ៍មួយយ៉ាងច្បាស់ ដែលជាមុខព្រួញ របស់អាវុធ ដ៏ពិសេសនេះ គឺ ការបំផ្លាញ‌ព្រះពុទ្ធសាសនា ប្រពៃណី របស់ខ្មែរ ។

ព្រឹត្តការណ៍ដែលយួន ហាណូយ បាន ចាប់ផ្សឹក ព្រះសង្ឃខ្មែរ នៅកម្ពុជាក្រោម ដែលរស់នៅលើទឹកដី ដូនតា របស់ខ្លួន ហើយដែលមាន កំហុស តែមួយ គឺទាមទារ រក្សាសិទ្ធិ គោរពតាមប្រពៃណី និងជំនឿ ដែលមាន តាំងតែ ពីដូនតា មក គឺ ព្រះពុទ្ធសាសនា តាមប្រពៃណី ខ្មែរនេះហើយ ដែលជាផ្នែក មួយ នៃអត្តសញ្ញាណរបស់ខ្មែរ ។ នេះជា អំពើមួយដែលយួន ហាណូយ បាន ធ្វើ ដើម្បីបំបាត់ អត្តសញ្ញាណ របស់ខ្មែរ ។

ព្រឹត្តការណ៍ដែលកើតមានឡើងនៅភ្នំពេញ ដែលជាទឹកដីរបស់ខ្មែរ កាលពី 03 មេសា ២០០៧ ដោយ អាជ្ងាធរ ភ្នំពេញ និង អាជ្ញាធរសង្ឃ ដែលអនុញ្ញាតឲ ព្រះសង្ឃក្លែងងក្លាយ កោរសក់ ពាក់សំពត់ ពណ៌លឿង ទៅវាយដំ ព្រះសង្ឃ ខ្មែរកម្ពុជា ដែលកំពុងធ្វើបាតុកម្មសំរាប់ ទាមទារឲគេដោះ លែង ព្រះសង្ឃ នៅកម្ពុជាក្រោមនោះ ជាអំពើ មួយយ៉ាងព្រៃផ្សៃ ដោយគេគ្មានបំណងអ្វី ក្រៅអំពី បន្ថោក បន្ទាប ព្រះសង្ឃខ្មែរ ឲខ្មែរលែង គោរពព្រះសង្ឃខ្មែរ ដែលជាទីជំរកនៃឫសកែវ នៃ ព្រលឹងខ្មែរ។ ទាំងអជ្ញាធរគ្រហស្ថ ទាំងអជ្ញាធរសង្ឃ បានអនុវត្តពេញទំហឹង នូវគោលការណ៍ សាមគ្គី "កម្ពុជា-វៀត ណាម" ដើម្បឹកំទេច ជំនឿព្រះពុទ្ធសាសនាខ្មែរ តាម បញ្ជា របស់ ហាណូយ ។

ព្រឹត្តការណ៍ដែលកើតមានឡើងនៅភ្នំដិន កាលពីថ្ងៃ ១ កក្កដា ឆ្នាំ ២០០៧ ដោយ ទាំងអជ្ញាធរស្រុកខ្មែរ ទាំង អជ្ញាធរសង្ឃខ្មែរ បានចាប់ផ្សឹក ចៅអធិការវត្ត ភ្នំដិនខាងជើង ព្រះនាម ទឹមសា ខន ដោយសារ តែ ព្រះសង្ឃ អង្គនេះ ធ្វើមេត្តាធម៌ តាមព្រះពុទ្ធសាសនា ដោយទទួល ព្រះសង្ឃ ស្នាក់នៅ ព្រោះព្រះសង្ឃ អង្គនោះត្រូវធ្វើដំណើរផ្លូវឆ្ងាយ ។ គេយកលេស ជាថ្មីម្តងទៀត ថាជាអំពើ ដែល ប៉ះពាល់ទៅលើ សាមគ្គី "កម្ពុជា-វៀតណាម" ។

សាមគ្គី "កម្ពុជា-វៀតណាម" ពិតជាអាវុធ ដ៏ពិសេស មួយរបស់ ហាណូយ សំរាប់កាន់ក្តាប់កម្ពុជា តាម រយ:អាជ្ញាធរភ្នំពេញ និង អាជ្ញាធរសង្ឃនៅភ្នំពេញ ក្នុងបំណង បំបាត់អត្តសញ្ញាណខ្មែរ ដើម្បីនៅពេល ខាងមុខ នេះ និងស្រូបយកប្រទេសខ្មែរ ឲទៅជា ផ្នែកមួយ នៃ សហព័ន្ធឥណ្ឌូចិន ដែលជាបំណង យ៉ាង ប្រាកដ របស់ហាណូយ ។

ខមស - ២ កក្កដា ២០០៧

_____

Listenning KMS Radio Ecoutez Radio KMS

Website : http://www.khmer-mchas-srok.org -

3 comments:

Eau Den said...

  រឿងសាមគ្គី «កម្ពុជា -វៀតណា» នេះ សូមមេត្ដាអនុញ្ញាតអោយខ្ញុំ រំលឹកអំពីប្រវត្ដិទ្រោះៗ ដូចតទៀនេះ៖
ក្នុងអំលុងកាលដ៏យូរបន្ដិចណាស់មកហើយ មានយួនម្នាក់ឈ្មោះ ង្វៀង អាយគួក ប្រែឈ្មោះជា ហូ ជីមិញ ចាប់
ផ្ដើមបង្កើត«បដិវត្ដិន៍វៀតណាម»។ ហូ ជីមិញដុះគំនិតលោភលន់ ចង់វាទទី យកទឹកដីកម្ពុជាក្រោម កម្ពុជាកណ្ដាល
និងលាវ។ ទើបនៅថ្ងៃ ទី៣ កុម្ភៈ ឆ្នាំ ១៩៣០ ហូ ជីមិញបង្កើត «បក្សកុម្មុនិស្ដអិណ្ឌូចិន» ឡើង។

នៅពេលដែលប្រទេសកម្ពុជាស្ថិតនៅក្រោមអនានិគមបារាំង ហើយមានចលនាអ្នកស្នេហាជាតិមួយក្រុមបានផុសងើប
ឡើង ជូ ជីមិញបានបញ្ជូនទាហានយួនជាច្រើនចូលមកកម្ពុជា ដោយយកលេសថា យួនស្ម័គ្រចិត្ដមកជួយខ្មែរដេញបារាំង
ពួកនេះបានធ្វើការស្របៗ នឹងចលនាពួកខ្មែរអិស្សរៈ ដែលប្រឆាំងបារាំង ដើម្បីទាមទារអែករាជ្យ។

ពេលហូ ជិមិញ កំពុងស្វះស្វែងរកមេដឹកនាំខ្មែរ ហើយដឹងថា បារាំងចាប់លោក សឹង ង៉ុកថាញ់ យកទៅដាក់គុកអែង
ស្រុកបារាំង ហូ ជីមិញជ្រើសបានយួនម្នាក់ ឈ្មោះ ង្វៀង វ៉ាន់មៀន ហៅអាចារ្យមៀន ដែលបួសជាលោកសង្ឃខ្មែរ
រៀនសូត្រចេះដឹងទំនៀមទំលាប់ខ្មែរយ៉ាងជ្រៅជ្រះ អោយបន្លំខ្លួនធ្វើជាខ្មែរ ដោយដាក់ឈ្មោះថ្មីអោយថា សឹង ង៉ុកមិញ
ហើយឃោសនាថា ជាប្អូនបង្កើតរបស់លោក សឹង ង៉ុកថាញ់ (សូមបញ្ជាក់ថា លោក សឹងង៉ុកថាញ់ជាអ្នកបង្កើតចល
នាខ្មែរស្នេហាជាតិប្រឆាំងបារាំង) ។

លោក អាចារ្យមៀន ហៅ សឹង ង៉ុកមិញ បានទៅរួមដៃជាមួយអាចារ្យសុខ ហៅ ទូសាមុត ដែលហូ ជីមិញបាន
ចាត់តាំងបន្ដុះបន្ដាលរួមកមកហើយ ដើម្បីអនុវត្ដន៍ទៅតាមពាក្យស្លោកថា «បំបែកបំបាក់ដើម្បីគ្រប់គ្រង»។

ហូ ជីមិញបានបង្កើតកងកំលាំងប្រដាប់អាវុធបដិវត្ដន៍កម្ពុជា ដែលចាត់តាំង ទូ សាមុត ជាមេបញ្ជាការ តែទូ សាមុត
ងាប់ដោយគេសំលាប់នៅឆ្នាំ ១៩៦៣ ហូ ជីមិញបានចាត់តាំង សាឡុត សរជំនួស នៅឆ្នាំ ១៩៧០ - ១៩៧៥ កងទ័ព
នេះមានឈ្មោះថា «កងប្រដាប់អាវុធស្នេហាជាតិកម្ពុជា»ហើយប្រពន្ធប៉ុល ពត ឈ្មោះ ខៀវ ប៉ណ្ណារី ជាអនុប្រធាន
មេបញ្ជាការជាន់ខ្ពស់។ ក្នុងរបបអង្គការ កងកំលាំងនេះបន្លំប្រើយីហោខ្មែរក្រម «ក្រុមនីរតី» ហើយក្នុងរបបយួនចូល
ឈ្លានពានកម្ពុជា ក្រុមហេង សំរិន ហ៊ុន សែនបានប្រែឈ្មោះជា «កងកំលាំងប្រដាប់អាវុធបដិវត្ដន៍កម្ពុជា »។

នៅពេលដែលហូ ជីមិញបង្កើតអោយមានកងកំលាំងប្រដាប់អាវុធហើយ ហូជីមិញក៏បានបង្កើតអោយមាន «គណ
បក្សប្រជាជនបដិវត្ដន៍ខ្មែរ» ថែមទៀតក្នុងឆ្នាំ ១៩៥១ជាមួយគ្នានេះ ហើយបានតែងតាំង សឹង ង៉ុកមិញជាប្រធានបក្ស
ក្នុងរបបអង្គការ សមាជិកនៃបក្សនេះ ត្រូវបានតែងតាំងជាប្រធានសហករណ៍ គណតំបន់ តំនាងរាស្រ្ដផងដែរ។ ក្នុង
របបយួនចូលស្រុក បក្សប្រជាជនបដិវត្ដន៍ខ្មែរ ប្រែឈ្មោះជា «បក្សប្រជាជនបដិវត្ដន៍កម្ពុជា»។ យួនហាណូយបានបាន
ចាត់តាំងហេង សំរិន ជាអគ្គលេខាគណកម្មាធិការមជ្ឈឹមបក្ស ចំនែកឯមិត្ដដូចជា ហ៊ុន សែន, ជា ស៊ីម, ជា សុទ្ធ ជាដើម
យួនហាណូយបានតែងតាំងជាសមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស រហូតដល់បច្ចុប្បន្ន បក្សប្រជាជនបដិវត្ដន៍
កម្ពុជា ប្រែឈ្មោះថា «បក្សប្រជាជនកម្ពុជា»ដែលមានជា ស៊ីម ជាប្រធាន។

នេះហើយជា «ប្រវត្ដិខ្មែរអាយ៉ងយួន» កូនខ្មែរគួតែស្វែងយល់ដឹងអោយបានគ្រប់ៗគ្នា ដើម្បីរកវិធីជួយរារាំងខ្ទប់
នូវអំពើឈ្លានពាន វាទទី វាទអំនាច របស់យួនហាណូយមកលើទឹកដីកម្ពុជាជាទីស្នេហារបស់យើង ខាងក្រោមនេះ
គឺជាកំនាត់អត្ថបទមួយស្រង់ចេញអត្ថបទវិភាគមួយរបស់លោក កែវ ឈុន ចុះផ្សាយក្នុងទំព័រមណ្ឌលវប្បធម៌ខ្មែរនៅ
ស្វីស ហើយដែលខ្ញុំយល់ជាអត្ថបទមួយមានសារសំខាន់ណាស់សំរាប់យុវជន យវតីខ្មែរគ្រប់ជាន់ថ្នាក់ ។

យើងមិនត្រូវផ្ដេកផ្ដួលទៅលើច្បាប់ធម្មជាតិ ហើយនាំគ្នាអស់សង្ឃឹមពីវាសនាប្រទេសជាតិទេ។ ផ្ទុយទៅវិញប្រ
ជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ គ្រប់ជាន់ថ្នាក់ត្រូវតែខិតខំរៀនសូត្រប្រវត្ដិសាស្រ្ដរបស់ជាតិខ្លួនអោយបានដឹងច្បាស់
គ្រប់ៗគ្នាឡើង ដើម្បីអោយមានការភ្ញាក់រលឹក អោយចាប់អារម្មណ៍លើបញ្ហាជាតិ បានសេចក្ដីថា ដើម្បីអោយមា
នមនសិការជាតិដ៏ពេញលេញជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះដែលប្រទេសជាតិកំពុងតែត្រូវការអ្នកស្នែ
ហាជាតិដើម្បីការពារទឹកដី និងដើម្បីកសាងជាតិក្នុងពេលបច្ចុប្បន្ន និងអានាគតខាងមុខនេះ។

កាលដែលយើងស្គាល់ច្បាស់ពីកំហុស ពីការភាន់ច្រលំរបស់ដូនតាយើង និងពីអុបាយកលផ្សេងៗរបស់ជនជាតិ
ជិតខាង ក្នុងការប្រវ័់ញ្ចយកទឹកដី និងក្នុងបំនងបំបាត់ពូជសាសន៍ខ្មែរ ពុំមានគ្រាន់តែអោយដឹង អោយឈឺចាប់ទទេៗ
ហើយលាន់មាត់ស្ដីបន្ទោស រួចបំភ្លេចចោលទៅវិញនោះទេ តែការសំខាន់ គឺត្រូវចេះទាញយកការពិសោធន៍ពីហេ
តុការណ៍ទាំងឡាយដែលបានកើតឡើងរួចហើយ ហើយធ្វើយ៉ាងណាដើម្បីចៀសវាងកុំអោយធ្លាក់ទៅក្នុង
គន្លងចាស់ នាំអោយខូចប្រយោជន៍ជាតិទៀត។

ម្យ៉ាងទៀតយើងក៏សូមបញ្ជាក់ទៀតដែរថា ដែលយើងបង្ហាញការពិតជាក់ស្ដែងពីអុបាយកលរបស់ជនជាតិជិត
ខាងយើង គឺមិនមែនក្នុងគោលបំនងធ្វើអោយមានអរិភាព អោយមានគំនំគំគួនប្រទូសរាយគ្នាមិនចេះចប់នោះទេ។
ខ្មែរយើងចង់តែរស់នៅដោយសុខសាន្ដ ជាមិត្ដជាមួយប្រទេសជិតខាង អោយតែប្រទេសទាំងនោះគោរពបូរណ
ភាពទឹកដី អែករាជ អធិប្បតេយ្យ ផលប្រយោជន៍របស់ខ្មែរ។

បញ្ហាដ៏ចំបងរបស់ខ្មែរក្នុងសត្សវត្ដនេះ គឺការថែរក្សាពូជសាសន៍ខ្មែរ និងទឹកដីដែលនៅសល់មួយក្រវិចនេះអោ
យនៅគង់វង់យូរអង្វែងតទៅទៀត។ ប្រសិនបើប្រជាពលរដ្ឋខ្មែរ មិនបានស្គាល់ច្បាស់ប្រវត្ដិសាស្រ្ដរបស់ខ្លួនហើយ
បន្ដោយអោយប្រទេសជាតិធ្លាក់ក្រោមនឹមត្រួតត្រារបស់បរទេសហើយ កូនចៅខ្មែរ នឹងត្រូវបាត់បង់អស់សិទ្ធិសេ
រីភាពក្នុងការរស់នៅ ហើយមិនយូរប៉ុន្មាននឹងត្រូវរលាយជាតិបាត់ឈ្មោះពីផែនទីសាកលលោកជាមិនខាន!..។

ដែន អូរ

Blog By Khmer said...

ខ្ញុំសូមអរគុណ​ លោកដែនអូរ ដែលបាន បញ្ចេញមតិ​​​ អំពី កំណត់សាវជ្រាវទាំងនេះ ។​ ខ្ញុំបានអានសៀវភៅ "អង្ការជានណារ​ ?" និពន្ធដោយ "យាយទៀង" សៀវភៅ បាន លាតត្រដាង ពី​ ក្រយ៉ាវ របស់ យួន​ ​ហាណូយ ដែលមានបំណង ចង់បាន​ប្រទេស ខ្មែរ លាវ​ យួន អោយក្លាយទៅជា សហពន្ធ័ ​ដោយ​មាន ក្លួនវាផ្ទាល់ --យួន Hanoi ជាចៅវាយ ត្រួតត្រា​ លើ ខ្មែរ​ ហើយ​ និង​ លាវ។។

Anonymous said...

សួរស្តី គេហទំព័រមួយនេះ គឺខ្ញុំដែលបានឃើញទេ គឺតែថ្ងៃនេះឯងទើបបានឃើញ ពីព្រោះអីខ្ញុំបានរាវរកតាម google ថាតើប្រទេសកម្ពុជាយើងមានគេហទំព័រអ្វីខ្លះ? នៅពេលដែលបានរាវរកហើយក៏បានឃើញមួយនេះ តែម្តង។ អរគុណណាស់សំរាប់គេហទំព័ររបស់លោក ដែលនិយាយពីរឿងយួន។ ខ្ញុំឃើញហើយគឺពេញជាខ្លាំងដែរ។